ថយក្រោយ

សំណួរញឹកញាប់

ព័ត៌មានសំខាន់ៗអំពី eSIM KH

សុពលភាពរបស់ eSIM ចាប់ផ្តើមគិតចាប់ពីពេលអ្នក ស្កេន QR Code និងដំណើរការ (Activate) eSIM។ ដូច្នេះ សូមកុំស្កេនដំណើរការមុនថ្ងៃដែលអ្នកចង់ចាប់ផ្តើមប្រើប្រាស់។

យើងណែនាំឱ្យ ស្កេន និងដំឡើង eSIM នៅប្រទេសកម្ពុជា មុនចេញដំណើរ ព្រោះការដំឡើងត្រូវការអ៊ីនធឺណិត ដើម្បីទាញយកប្រព័ន្ធកំណត់ eSIM ទៅក្នុងទូរស័ព្ទ។ បន្ទាប់ពីដំឡើងរួច អ្នកអាចធ្វើដំណើរដោយមិនចាំបាច់បារម្ភពីការដំឡើងទៀត។

មិនអាចប្រើភ្លាមៗបានទេ។ eSIM នឹងដំណើរការនៅពេលអ្នកទៅដល់ប្រទេស ឬតំបន់ដែលកញ្ចប់ទិន្នន័យរបស់អ្នកគ្របដណ្តប់។

បាន។ អ្នកអាចទិញ eSIM ទុកជាមុន រហូតដល់ ២ ខែ មុនថ្ងៃធ្វើដំណើរ។

បន្ទាប់ពីការទូទាត់ត្រូវបានបញ្ជាក់រួច យើងនឹងផ្ញើ QR Code របស់ eSIM ជូនអ្នក ដើម្បីស្កេនដំឡើងលើទូរស័ព្ទ។

សូមទាក់ទងក្រុមការងារ eSIM KH តាម Telegram @esim_kh ភ្លាមៗ។Telegram @esim_kh
• ក្រុមការងារនឹងជួយពិនិត្យ និងដោះស្រាយបញ្ហាជូន។

• ប្រសិនបើបានព្យាយាមដោះស្រាយហើយ នៅតែមិនអាចប្រើបាន យើងនឹងប្តូរ eSIM ថ្មី ឬសងប្រាក់ជូនវិញ តាមលក្ខខណ្ឌសេវាកម្ម។

សម្រាប់ iPhone:
1. ចូលទៅ Settings

2. ជ្រើស Cellular ឬ Mobile Data

3. ប្រសិនបើមាន Add eSIM ឬ Add Cellular Plan នោះទូរស័ព្ទរបស់អ្នកអាចប្រើ eSIM បាន។


សម្រាប់ Android:

1. ចូលទៅ Settings

2. ជ្រើស SIM Manager, Connections ឬ Network & Internet

3. ប្រសិនបើមាន Add eSIM នោះទូរស័ព្ទរបស់អ្នកអាចប្រើ eSIM បាន។

អាស្រ័យលើប្រភេទកញ្ចប់ eSIM។ ប្រសិនបើកញ្ចប់របស់អ្នកគាំទ្រ Hotspot អ្នកអាចចែករំលែកអ៊ីនធឺណិតទៅកាន់ថេប្លេត កុំព្យូទ័រ ឬទូរស័ព្ទផ្សេងទៀតបាន។ សូមពិនិត្យលម្អិតកញ្ចប់មុនពេលប្រើ និងប្រយ័ត្នការប្រើប្រាស់ទិន្នន័យលើសពីកញ្ចប់។

eSIM របស់យើងផ្តល់តែ អ៊ីនធឺណិត (Data) ប៉ុណ្ណោះ។ មិនមានលេខទូរស័ព្ទ ហើយ មិនអាចហៅទូរស័ព្ទ ឬផ្ញើ SMS បានទេ។ សម្រាប់ការហៅ និងផ្ញើសារ សូមប្រើកម្មវិធី VoIP ដូចជា WhatsApp ឬ Telegram តាមអ៊ីនធឺណិត។

ចូលទៅ ពិនិត្យការប្រើប្រាស់ទិន្នន័យ ហើយបញ្ចូល ICCID របស់អ្នក — មិនចាំបាច់អ៊ីមែល ឬគណនីទេ។ ប្រសិនបើមានបញ្ហា សូមទាក់ទង Telegram @esim_kh។

មិនមានសេវាបញ្ចូលទិន្នន័យបន្ថែម (Top Up) ទេ។ ប្រសិនបើទិន្នន័យអស់ អ្នកអាចទិញ កញ្ចប់ eSIM ថ្មីដែលមានទិន្នន័យតិចជាងមុន សម្រាប់បន្តប្រើរហូតដល់បញ្ចប់ដំណើរ។ សូមទាក់ទង Telegram @esim_kh ប្រសិនបើអ្នកត្រូវការជំនួយជ្រើសរើសកញ្ចប់។

បាន។ eSIM របស់យើងផ្តល់តែសេវាអ៊ីនធឺណិត ដូច្នេះអ្នកអាចបន្តប្រើ WhatsApp, Telegram, Viber ជាមួយលេខចាស់របស់អ្នកបាន ដរាបណាលេខនោះនៅសកម្មលើ SIM ធម្មតា។

មិនអាចទេ។ បន្ទាប់ពីលុបហើយ eSIM មិនអាចដំឡើងវិញ បានទេ។ សូមប្រុងប្រយ័ត្នក្នុងការគ្រប់គ្រង eSIM។ ប្រសិនបើត្រូវការជំនួយ សូមទាក់ទង Telegram @esim_kh។

មិនចាំបាច់ទេ។ អ្នកអាចប្រើ eSIM និង SIM ធម្មតារួមគ្នា ប៉ុន្តែសូមប្រុងប្រយ័ត្នពីការគិតថ្លៃរ៉ូមីង (Roaming) លើ SIM ចាស់។ យើងសូមណែនាំឱ្យបិទ Data Roaming លើ SIM ចាស់ដើម្បីចៀសវាងការគិតលុយបន្ថែម។

តើអ្នកមានសំណួរបន្ថែមទេ?

ប្រសិនបើអ្នករកមិនឃើញចម្លើយដែលត្រូវការ ក្រុមជំនួយរបស់យើងរីករាយជួយអ្នក។